Latest News

Sunday, June 11, 2017

ចាំមើលរត់គេចដល់ណាទៀត? ស្គាល់មុខមាត់របស់ជនបើករថយន្តកៀរគេ និងដកកាំភ្លើងបាញ់គេហើយ

ករណីដ៏កក្រើកពេញហ្វេសប៊ុក ដែលមហាជនជាច្រើនកំពុងតែរងចាំមើលចំណាត់ការរបស់សមត្ថកិច្ចមកលើជនបង្ក ដែលបានបើករថយន្តកាមេរី បាឡែន ពណ៌ស្ករ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AM-2762 បានបើករថយន្តកៀររថយន្តគេ ហើយដកកាំភ្លើងខ្លីបាញ់១គ្រាប់ថែមទៀត។ តាមព័ត៌មានលេចលឺពីមន្ត្រីជាន់ខ្ពស់ពីក្រសួងមហាផ្ទៃបានឲ្យដឹងថា ម្ចាស់រថយន្តបាឡែនបង្ករឿងនោះមានឈ្មោះ លឹម ចំណាន មានតួនាទីជានាយរងការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងជាកូនប្រុសរបស់មន្ត្រីជាន់ខ្ពស់មួយរូបទៀតផង។
បន្ទាប់ពីកើតមានករណីនេះភ្លាម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ធ្វើការស្វែងរក និងតាមចាប់ខ្លួនជននោះឲ្យបាន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
គួរបញ្ជាក់ផងដែរថា យោងតាមការឲ្យដឹងពីម្ចាស់រថយន្តបានឲ្យដឹងថា មានឡានបាឡែនពណ៌ទឹកមាស​ ពាក់ស្លាកលេខ​ភ្នំពេញ 2AM-2762​ មួយគ្រឿងបើកបរដោយជនមិនស្គាល់មុខ​ ទិសដៅស្របគ្នា​ បានជិះមកវ៉ាខាងស្តាំដៃហើយបុកកញ្ចក់ឡានខ្ញុំ​ ពេលនោះខ្ញុំបានជិះតាមហើយស៊ីផ្លេអោយគាត់ឈប់​ដោះស្រាយ តែឡាននោះបែរជាបង្អង់ល្បឿន​ បើកកញ្ចក់ឡានហើយបាញ់មួយគ្រាប់បំរុងសំឡាប់តែម្តង​ សំណាងហើយដែលមិនត្រូវ​ បន្ទាប់មកឡាននោះក៏អែបស្តាំហើយអ្នកបើកបរចេញមកក្រៅកាន់កាំភ្លើងជាប់នឹងដៃ​រងចាំឡានពួកខ្ញុំដែរអែបស្តាំឈប់នៅក្រោយឡានរបស់ជនបង្កហេតុ​ ដោយសារតែភាពភ័យខ្លាចពេកពួកខ្ញុំក៏បកឡានថយក្រោយ​ដើម្បីរកទីតាំងសុវត្ថិភាព​ គ្រប់សកម្មភាពទាំងអស់មាននៅក្នុងកាមេរ៉ាសុវត្ថិភាព​ជាភស្តុតាង​ ហេតុអ្វីជីវិតមនុស្សនៅស្រុកខ្មែរពិតជាគ្មានតំលៃមែន​ទេ?




































ប្រភព lptkhmer

No comments:

Post a Comment

Recent Post