Latest News

Friday, July 14, 2017

នាយពែកមីហួសចិត្តពេលឃើញឈ្មោះសិស្សម្នាក់ វែងជាង ២០ម៉ាត់… ?


ជាការពិតទេថា ឈ្មោះ «លី លេងហាក់សាក់ស៊ីស្បោងតោងរង្សីសិរីសត្យាមហា​យាតលាភកណ្ហៈវគ្គមាតិ» គឺជាឈ្មោះពិតរបស់សិស្សរៀនក្នុងវិទ្យា​ល័យ វិទ្យាជាស៊ី​នត្បែង​មានជ័យ ​ដោយ​មិន​មែនគ្រាន់​តែជា​ឈ្មោះ​គេបង្កើត​ឡើងសម្រាប់​តែលេ​ងសើច​នោះ?​ ​
ថ្មីៗនេះ បានលេចធ្លាយនូវឈ្មោះសិស្សថ្នាក់ទី ១២ម្នាក់ ដែលកំពុងរៀនក្នុងវិទ្យាជាស៊ីនត្បែងមានជ័យ ដោយឈ្មោះរបស់គាត់វែងរហូតទៅដល់ ២៤ម៉ាត់ឯណោះ តែគេពុំទាន់បានដឹងច្បាស់នៅឡើយទេថាឈ្មោះនេះពិតឬគ្រាន់តែ គេបង្កើតវាឡើងសម្រាប់លេងសើចនោះទេ។
បើយោងតាមប្រភពគណនីហ្វេសប៊ុកផ្លូវការរបស់នាយពែកមី បានលើកឡើងមកថា «តើកាតនេះពិតឫក្លែងក្លាយបងប្អូន បើឈ្មោះយ៉ាងនឹង ហើយបើពិតមែន តើពេលជួបគាត់យើងហៅគាត់ថាម៉េច? មាតិ? ហាហា »។ សូម្បីតែតារាកំប្លែងរូបនេះក៏ពិបាកក្នុងការប៉ាន់ស្មានថា ពិតឬក្លែងក្លាយដែរ ។
គួបញ្ជាក់ថា ឈ្មោះប្អូន ដែលកំពុងរៀនថ្នាក់ទី១២ក្នុងវិទ្យាល័យជាស៊ីម ត្បែងមានជ័យ គេមិនដឹងថាជាស្រី ឬប្រុស ឡើយ ព្រោះឈ្មោះរបស់គាត់ «លី លេងហាក់សាក់ស៊ីស្បោងតោងរង្សីសិរីសត្យាមហាយាតលាភកណ្ហៈវគ្គមាតិ» គឺឈ្មោះនេះវែងជាងឈ្មោះទូកង ដល់ទៅពីរដង ហើយអត្តន័យក្នុងឈ្មោះសុទ្ធតែពាក្យបាលីថែមទៀត៕

ប្រភព៖ ksn-news

No comments:

Post a Comment

Recent Post