Latest News

Showing posts with label កម្សាន្ត. Show all posts
Showing posts with label កម្សាន្ត. Show all posts

Friday, July 14, 2017

នាយពែកមីហួសចិត្តពេលឃើញឈ្មោះសិស្សម្នាក់ វែងជាង ២០ម៉ាត់… ?


ជាការពិតទេថា ឈ្មោះ «លី លេងហាក់សាក់ស៊ីស្បោងតោងរង្សីសិរីសត្យាមហា​យាតលាភកណ្ហៈវគ្គមាតិ» គឺជាឈ្មោះពិតរបស់សិស្សរៀនក្នុងវិទ្យា​ល័យ វិទ្យាជាស៊ី​នត្បែង​មានជ័យ ​ដោយ​មិន​មែនគ្រាន់​តែជា​ឈ្មោះ​គេបង្កើត​ឡើងសម្រាប់​តែលេ​ងសើច​នោះ?​ ​
ថ្មីៗនេះ បានលេចធ្លាយនូវឈ្មោះសិស្សថ្នាក់ទី ១២ម្នាក់ ដែលកំពុងរៀនក្នុងវិទ្យាជាស៊ីនត្បែងមានជ័យ ដោយឈ្មោះរបស់គាត់វែងរហូតទៅដល់ ២៤ម៉ាត់ឯណោះ តែគេពុំទាន់បានដឹងច្បាស់នៅឡើយទេថាឈ្មោះនេះពិតឬគ្រាន់តែ គេបង្កើតវាឡើងសម្រាប់លេងសើចនោះទេ។
បើយោងតាមប្រភពគណនីហ្វេសប៊ុកផ្លូវការរបស់នាយពែកមី បានលើកឡើងមកថា «តើកាតនេះពិតឫក្លែងក្លាយបងប្អូន បើឈ្មោះយ៉ាងនឹង ហើយបើពិតមែន តើពេលជួបគាត់យើងហៅគាត់ថាម៉េច? មាតិ? ហាហា »។ សូម្បីតែតារាកំប្លែងរូបនេះក៏ពិបាកក្នុងការប៉ាន់ស្មានថា ពិតឬក្លែងក្លាយដែរ ។
គួបញ្ជាក់ថា ឈ្មោះប្អូន ដែលកំពុងរៀនថ្នាក់ទី១២ក្នុងវិទ្យាល័យជាស៊ីម ត្បែងមានជ័យ គេមិនដឹងថាជាស្រី ឬប្រុស ឡើយ ព្រោះឈ្មោះរបស់គាត់ «លី លេងហាក់សាក់ស៊ីស្បោងតោងរង្សីសិរីសត្យាមហាយាតលាភកណ្ហៈវគ្គមាតិ» គឺឈ្មោះនេះវែងជាងឈ្មោះទូកង ដល់ទៅពីរដង ហើយអត្តន័យក្នុងឈ្មោះសុទ្ធតែពាក្យបាលីថែមទៀត៕

ប្រភព៖ ksn-news

Thursday, July 13, 2017

តារាម៉ូដែលថៃ ត្រូវបានចាប់ខ្លួន ក្រោយពេលចោទប្រកាន់ថា ជួញដូរផ្លូវភេទអនីតិជន




ថៃ៖ អតីតតារាម៉ូដែល Alisa Jaidee ត្រូវបានចោទប្រកាន់ជួញដូរមនុស្ស បន្ទាប់ពីនាងបានលក់ក្មេងស្រីអាយុ ១៦ឆ្នាំម្នាក់ឲ្យរួមភេទ តាមរយៈកម្មវិធី LINE ។ ម៉ូដែលថៃវ័យ ៣២ ឆ្នាំរូបនេះ បានប្រើកម្មវិធីផ្ញើររូបស្ត្រីវ័យក្មេងទៅប៉ូលីសហើយនាងអះអាងថាជាស្រីពេស្យា។ តាមប្រភពបានឲ្យដឹងថា នាងត្រូវបានចាប់ខ្លួនបន្ទាប់ពីបានមកដល់អាកាសយានដ្ឋាន Suvarnabumi នៅទីក្រុងបាងកកកាលពីថ្ងៃអង្គារ ទី០៤ កន្លងទៅនេះ ។
ជាក់ស្ដែងជាធម្មតា ក្នុងប្រទេសថៃមនុស្សដែលអាចរកស៊ីផ្លូវភេទបានគឺមានអាយុ១៨ឆ្នាំ ប៉ុន្តែ Jaidee បានរៀបចំឱ្យក្មេងស្រីមិនទាន់គ្រប់អាយុទៅរួមភេទនៅសណ្ឋាគារមួយជាមួយនឹងប៉ូលីសក្នុងតម្លៃ ១៥,០០០បាត (ប្រមាណ ៤៤២ $) ។ ប៉ូលីសបាននិយាយថា៖ នាងចង់ចែកប្រាក់ដោយរក្សា 8.000 បាត (ប្រហែល ២៣៦ $) សម្រាប់ខ្លួននាងផ្ទាល់ និងសម្រាប់ក្មេងម្នាក់នេះ ៧០០០បាត ($២០៦.២៥) ។ ខណៈពេលដែលនៅក្នុងការឃុំឃាំង Jaidee គឺមិនបានសហការជាមួយប៉ូលីសទាល់តែសោះ ថែមទាំងព្យាយាមលាក់ទូរស័ព្ទ ដោយបានធ្វើពុតជាឈឺ ហើយចូលទៅកាន់បន្ទប់ទឹក នេះបើយោងតាមអនុប្រធានបុគ្គលិកឧត្តមសេនីយ៍ Suntiyit Tavorn ។ យោងតាមការស៊ើប សរបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា នាងពិតជាមានពាក់ព័ន្ធក្នុងរឿងក្ដីមួយនេះ ហើយត្រូវចោទប្រកាន់ពីបទជួញដូរផ្លូវភេទអនីតិជន ដើម្បីទទួលបានប្រាក់​ និងប្រយោជន៍ផ្សេងទៀត។ គួរឲ្យដឹងផងដែរថា Jaidee ក៏ជាតារាថតអាក្រាត សម្រាប់ការបោះពុម្ភផ្សាយផ្សេងទៀតនៅក្នុងតំបន់អាស៊ី និងសម្តែងក្នុងកម្មវិធីអនឡាញ និងការឃោសនាផ្សេងៗ ផងដែរ៕​




ប្រភព៖ komsan.khmernotes

យប់មិញ ម្ចាស់បទ«ខុសជំនាន់» បង្ហាញភាពផ្អែមល្ហែម ជូនមិត្តស្រី!


កោះកុង៖ តារាចម្រៀងបែបយុវវ័យ លោក ថេណា បានបង្ហាញភាពផ្អែមល្ហែមជូនមិត្តស្រីខ្លួន នៅក្នុងថ្ងៃកំណើតរបស់នាង។
ម្ចាស់បទ«ខុសជំនាន់» រូបនេះ ទោះបីជារវល់ជាមួយការងារសិល្បៈយ៉ាងណា ក៏មិនភ្លេចថែរក្សា ចំណងស្នេហ៍រវាងលោក និងគូស្នេហ៍ នោះដែរ។
រូបភាព Sweet Sweet របស់លោក និងមិត្តស្រី បានបង្ហោះចូលបណ្ដាញសង្គម ធ្វើឲ្យមានការសរសើរដល់ លោក ថេណា ថា​ពិតជាយកចិត្តទុកដាក់ ជាមួយនឹងមិត្តស្រីខ្លួនខ្លាំងមែន ព្រោះលោកមិនដែលខកខាន ក្នុងការធ្វើខួបកំណើតជូននាងនោះឡើយ៕





ប្រភព khmerload

Monday, July 10, 2017

ក្មេងទាំង១០ ដែលមានមុខមាត់ដូចតារាល្បីល្បាញលំដាប់ពិភពលោក

បើតាមក្បូនច្បាប់ធម្មជាតិក្មេងភាគច្រើនមានមុខមាត់កាត់ទៅរកឪពុកម្ដាយរបស់ពួកគេ។ប៉ុន្តែបើយើងក្រឡេកមកមើលក្មេងៗទាំងនេះវាពិតជាមិនគួអោយជឿដែលពួកគេអាចមានមុខមាត់ស្រដៀងទៅនិង អ្នកដើរតួនិងអ្នកសំដែងដ៏ល្បីល្បាញនៅលើពិភពលោក!

1.ក្មេងប្រុសដែលមានមុខមាត់ដូច Vin Diesel


2. ក្មេងស្រីអាយុ២ឆ្នាំមានមុខមាត់ដូច  Ed Sheeran


3. ក្មេងស្រី មានមុខមាត់ដូច Jamie Oliver


4. ក្មេងប្រុស មានមុខមាត់ដូច​ John Legend 


5. ក្មេងប្រុស មានមុខមាត់ដូច​ Danny DeVito


6. ក្មេងស្រី មានមុខមាត់ដូច​ Mrs. Doubtfire


7. ក្មេងដែលមានមុខមាត់ដូច Jay Z


8. ក្មេងដែលមានមុខមាត់ដូច Kevin


9. ក្មេងដែលមានមុខមាត់ដូច Gordon Ramsay



10. ក្មេងដែលមានមុខមាត់ដូច Gandalf 




Monday, July 3, 2017

កែវ វាសនា រង​ការ​រិះគន់​ ជុំវិញ​ការ​បកស្រាយ​បទ «ចំប៉ា​ប៉ោយប៉ែត»​ ឡើងវិញ (មានវីដេអូ)


(ភ្នំពេញ)៖ ថ្មីៗនេះ សម្រាប់តារាចម្រៀង កែវ វាសនា បានទទួលរងគ្រោះ ដោយព្យុះបោកបក់សំឡេងរិះគន់ជាថ្មី បន្ទាប់ពីលោក បានបកស្រាយនូវចម្រៀងមួយបទ មានចំណងជើងថា «ចំប៉ាប៉ោយប៉ែត» ដែលជាបកស្រាយនូវបទចម្រៀង ពីដើមឡើងវិញ ហើយត្រូវបានអ្នកគាំទ្រ ក៏ដូចជាមហាជន ធ្វើការរិះគន់ច្រើនជាងសរសើរ ដោយអ្នកខ្លះលើកឡើងថា លោកច្រៀងប្រឹងខ្លាំងពេក ខុសចាកពីបទដើម ដែលច្រៀងបែបលន្លង់លន្លោច ថ្នមក្រអួនក្រអៅ គួរឲ្យចង់ស្ដាប់។
បច្ចុប្បន្ននេះ គេសង្កេតឃើញថា តារាចម្រៀងអាជីពជាច្រើន បានព្យាយាមបង្ហាញសមត្ថភាពរបស់ខ្លួនដើម្បីទទួលបានភាពល្បីល្បាញបន្ថែម លើកេរ្តិ៍ឈ្មោះបច្ចុប្បន្ន ព្រោះតារាចម្រៀង Original ហាក់កាន់ តែមានប្រជាប្រិយភាព ជាងតារាចម្រៀងអាជីពខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្នតារាចម្រៀងអាជីពល្បីៗ មួយចំនួនបានប្រឹងប្រែងនិពន្ធ បទចម្រៀងដោយខ្លួនឯង បង្កើតស្ទីលថ្មីៗ ដើម្បីទាក់ទាញអ្នកគាំទ្រ និង ពង្រីកទីផ្សារការងាររបស់ខ្លួន។
ក្រៅពីការងារទាំងនេះ តារាចម្រៀងអាជីពមួយចំនួនបានងាក មកច្រៀងបទចម្រៀងមរតកដើមឡើងវិញ។ តែបកស្រាយជាស្ទីលរបស់ខ្លួនតែម្ដង។ ជាក់ស្ដែងតារាចម្រៀង ដួង វីរៈសិទ្ធ បានទទួលភាពជោគជ័យយ៉ាងខ្លាំង ព្រោះតែបទចម្រៀងមរតកដើម។
ថ្មីៗនេះ ផលិតកម្មថោន បានឲ្យតារាចម្រៀង កែវ វាសនា ច្រៀងបទចម្រៀងមរតកដើមឡើងវិញ គឺបទ «ចំប៉ាប៉ោយប៉ែត» ដែលឲ្យច្រៀងជាលក្ខណៈ Cover តែអ្វីដែលលោកទទួលបាន មិនមែនការ កោតសរសើរពីសំណាក់មហាជនទេ ពោលលោកត្រូវបានសំលេងរិះគន់ លើសពីពាក់កណ្ដាលទៅទៀត។
អាជីវកម្មម្នាក់ ដែលគេស្គាល់ថា ជាថៅកែស្បែកជើង និងកាបូបនៅក្រុងប៉ោយប៉ែត បាននិយាយលេងបន្លំមែនថា «ចំប៉ាប៉ោយប៉ែត រត់បាត់អស់ហើយ ឃើញសកម្មភាពអ្នកច្រៀង និងសំឡេងរលក ដូចបាននៅកោះស្ដាប់ទឹករលក មិនដឹងគិតម៉េច បាននឹកចង់ច្រៀង ហេហេ!!»។ រីឯអ្នកនៅក្នុងបណ្ដាញសង្គមដទៃទៀត បាននិយាយថា «អត់ថាអីទេ តែសំឡេងបងវាសនា គាត់ប្រឹងពេក បទបែបនេះលក្ខណៈលួងលោមផ្អែមល្ហែម មិនតឹងបែបនេះពេក។ ខ្ញុំចូលចិត្តបងវាសនា តែបទនេះបងប្រើសំឡេង ច្រមុះតឹងពេក និយាយលើសលោះអីខុសទាស់ រិះគន់ក្នុងន័យស្ថាបនា មិនជាន់ពន្លិច សូមធ្យាស្រ័យ..!»។
ក្រៅពីនេះ មហាជនបាននិយាយថា «បើសិន ដួង វីរៈសិទ្ធ ច្រៀងបទនេះប្រហែលជាពីរោះជាង កែវវាសនា ព្រោះវីរៈសិទ្ធ មានសំលេងផ្អែមស្រទន់ជាង!»។
លោក កែវ វាសនា មិនទាន់មានប្រតិកម្មអ្វីឡើយ ទាក់ទងនឹងសំឡេលេងរិះគន់ ពីអ្នកគាំទ្រ និងមហាជននៅពេលនេះ៕

កែវ វាសនា បានទទួលរងគ្រោះ ដោយព្យុះបោកបក់សំឡេងរិះគន់ជាថ្មី បន្ទាប់ពីលោក បានបកស្រាយនូវចម្រៀងមួយបទ មានចំណងជើងថា «ចំប៉ាប៉ោយប៉ែត»
មតិរិះគន់មួយចំនួនទៅលើលោក កែវ វាសនា
មតិរិះគន់មួយចំនួនទៅលើលោក កែវ វាសនា
តារាចម្រៀង កែវ វាសនា

ប្រភព : Khmertalking

Friday, June 30, 2017

អីយ៉ាស! ឆន សុវណ្ណារាជបង្ហោះសារកំពុងតែរៀនស្វែងយល់ចិត្តគ្នា ជាមួយនឹង ឱក សុគន្ធកញ្ញាទៀត


តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសទាំង ២ ដួង គឺលោក ឆន សុវណ្ណារាជ និងកញ្ញា ឱក សុគន្ធកញ្ញា តែងតែត្រូវអ្នកគាំទ្រសង្ស័យអំពីទំនាក់ទំនងស្នេហានឹងគ្នា ។ ទោះបីជាពួកគេទាំង ២ ចេញមុខនិយាយថាគ្មានអ្វីលើសពីមិត្តក្ដី ក៏យើងនៅតែឃើញតារាមួយគូនេះតែងតែផ្អែមល្ហែម  ហើយបណ្ដើរគ្នាទៅណាមកណាគ្រប់ទីកន្លែង ។
កាលពីថ្មីៗ នេះនៅក្នុងគណនីអុីស្តាក្រាមរបស់អ្នកទាំង២ បានឲ្យដឹងថា ពួកគេកំពុងតែទៅកម្សាន្តនៅខេត្តព្រះសីហនុ រួមទាំងបង្ហោះរូបពាក្យអាវគូស្នេហ៍ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ អម្បាញ់មិញ លោកឆន សុវណ្ណារាជ ក៏បានបង្ហោះរូបលើគណនី Facebook ផ្ទាល់ខ្លួន រូបបញ្ចុកអាហារពេលព្រឹកគ្នា មើលទៅដូចជាគូស្នេហ៍ថ្មីថ្មោង រហូតហ្វេនសរសើរមិនផុតពីមាត់ថា៖ មួយគូនេះសមសែនសម។ ក្នុងនោះផងដែរ ឆន សុវណ្ណារាជ ក៏បានបង្ហើរសម្ដី ហាក់ដូចជាអ្នកទាំង ២ កំពុងតែចាប់ផ្ដើមបើកចិត្តទទួលគ្នា ដោយលោកបានសរសេរថា៖ “អរុណសួស្តីបាទ តើអ្នកញុំអាហារពេលព្រឹកហើយរឺនៅ?បើនៅ ? តោះមកញុំអាហារពេលព្រឹកជាមួយមនុស្សកំពុងរៀនយល់ពីគ្នាបានណា”
គួរបញ្ជាក់ផងដែរថា ក្នុងដំនើរកម្សាន្តមួយនេះ ត្រូវបានគេដឹងថា ជាការទៅសម្ដែងវីដេអូចម្រៀងដែលត្រៀមនឹងចេញ មានចំនងជើងថា “រៀនយល់ពីគ្នា” ដែលជាបទបន្តពីបទ ចង់ទៅៗ និងសុំទោសដែលទុកអូនចោល ផងដែរ៕






ប្រភព komsan.khmer

Sunday, June 25, 2017

អ្នកមើលស្រៀវជំនួស ពេលឃើញ ពេជ្រ សោភា យកពស់ថ្លាន់ដាក់លើ.ក សម្តែងលើឆាកធ្វើធម្មតា! (មានវីដេអូ)


ភ្នំពេញ៖ ក្នុងនាមជាអ្នកសិល្បៈ ត្រូវតែរកគំនិតថ្មីៗប្លែកៗ ដើម្បីមកបម្រើអារម្មណ៍ទស្សនិកជន ទស្សនាកម្សាន្តជានិច្ច ដើម្បីកុំឲ្យមើលទៅដដែលៗ និងឲ្យវាមានភាពសម្បូរបែបជាងមុនផងដែរ ។
យ៉ាងណាមិញ តារាស្រីប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ថ្មីៗនេះ ក៏ធ្វើឲ្យអ្នកទស្សនា ភ្ញាក់ផ្អើលមិនស្ទើរនោះទេ ជាមួយនឹងការសម្តែងរបស់នាង នៅក្នុងឆាកតន្រ្តីប្រចាំសប្តាហ៍មួយ របស់ទូរទស្សន៍ ហង្សមាស។

អ្នកនាង ពេជ្រ សោភា បានយកពស់ថ្លាន់ទំហំធំគួរសម យកមកដាក់ពីលើ.ករបស់នាង ព្រមទាំងសម្តែងរាំច្រៀងនៅលើឆាកធ្វើដូចធម្មតា ប៉ុន្តែសម្រាប់ទស្សនិកជន ដែលកំពុងតែទស្សនា ស្លុតអារម្មណ៍មិនស្ទើរនោះទេ ជាពិសេសនោះ គឺពេលដែលពស់ថ្លាន់នោះកម្រើកនៅលើ.ករបស់នាង ឃើញហើយព្រឺឆ្អឹងខ្នងជំនួសនាងតែម្តង៕
ចង់ដឹងថាយ៉ាងណា ទស្សនាទាំងអស់គ្នា៖  

Thursday, June 22, 2017

អ្នកនាង យុគ ចិន្តា នឹងប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗ ដើម្បីលើកគំរោងទិញផ្ទះនេះជូនក្រុមគ្រួសារ លោក អ៊ិត សេដ្ឋា


គ្រាន់តែលឺដំណឹងថា លោក អ៊ិត សេដ្ឋា ទទួលមរណៈភាពភ្លាម អ្នកនាង យុគ ចិន្តា ដែលដៃគូពិធីករទូរទស្សន៍ដ៏រាប់សិបឆ្នាំជាមួយលោក អ៊ិត សេដ្ឋា បានរៀបចំធ្វើពិធីបុណ្យ​ឧទ្ទិស​កុសល​ដល់​វិញ្ញាណ​ក្ខន្ធ​របស់លោកភ្លាមទាំងរូបអ្នកនាងនៅបរទេស ហើយកាលពីសប្តាហ៍មុន អ្នកនាង យុគ ចិន្តា បានត្រលប់មកពីបរទេសវិញភ្លាម សំដៅទៅជួបក្រុមគ្រួសាររបស់លោក អ៊ិត សេដ្ឋា តែម្តង ដើម្បីទៅសួរសុខទុក្ខ និងនាំយកបច្ច័យប្រមូលបានពីសប្បុរសជនមកជូនក្រុមគ្រួសារលោក អ៊ិត សេដ្ឋា ភ្លាម។

ហើយកាលពីពេលថ្មីៗនេះ អ្នកនាង យុគ ចិន្តា បានទៅជួបក្រុមគ្រួសាររបស់លោក អ៊ិត សេដ្ឋា ម្តងទៀត ដើម្បីទៅសួរសុខទុក្ខក្រុមគ្រួសារ និងអុជធូបគោរពវិញ្ញាណក្ខ័ន ហើយអ្នកនាង បានឲ្យដឹងថា អ្នកនាងនឹងរៀបផែនប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗ ដើម្បីរៀបគំរោងទិញផ្ទះជូនក្រុមគ្រួសាររបស់លោក អ៊ិត សេដ្ឋា។ អ្នកនាងបានសរសេរនៅលើបណ្តាញសង្គមដូច្នេះថា “ឆ្លៀតពេលវេលាពីការងារដ៏មមាញឹកជាច្រើន នាងខ្ញុំក៏លៃលកពេលវេលាមកសាកសួរសុខទុកដល់ក្រុមគ្រួសារបង អុិត សេដ្ឋា នឹងអុជធូបគោរពវិញ្ញាណក្ខ័នជូនដល់គាត់ ហើយ ថ្ងៃនេះផងដែរនាងខ្ញុំក៏បាននាំអ្នកម្តាយនឹងកូនស្រីរបស់គាត់ទៅមើលផ្ទះមួយល្វែងដែលជាក្តីប្រាថ្នារបស់គាត់មុនពេលចែកឋានទៅ គាត់ចង់បានផ្ទះសំរាប់អោយកូនៗនឹងអ្នកម្តាយបានរស់នៅ ហើយបន្ទាប់ពីអ្នកម្តាយនឹងកូនៗពេញចិត្តផ្ទះមួយល្វែងនេះហើយ នាងខ្ញុំនឹងមានផែនកាប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃបណ្តាញទូរទស្សន៌សុីធីអុិនលើគំរោងនៃការទិញផ្ទះនេះដើម្បីប្រគល់ជូនពួកគាត់ នាងខ្ញុំនឹងជំរាបជូនពត៌មានបន្តរបន្ទាប់ទៀតនៅពេលក្រោយ …”















ប្រភព komsan.khmer-note

Tags

Recent Post