Latest News

Friday, June 30, 2017

អីយ៉ាស! ឆន សុវណ្ណារាជបង្ហោះសារកំពុងតែរៀនស្វែងយល់ចិត្តគ្នា ជាមួយនឹង ឱក សុគន្ធកញ្ញាទៀត


តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសទាំង ២ ដួង គឺលោក ឆន សុវណ្ណារាជ និងកញ្ញា ឱក សុគន្ធកញ្ញា តែងតែត្រូវអ្នកគាំទ្រសង្ស័យអំពីទំនាក់ទំនងស្នេហានឹងគ្នា ។ ទោះបីជាពួកគេទាំង ២ ចេញមុខនិយាយថាគ្មានអ្វីលើសពីមិត្តក្ដី ក៏យើងនៅតែឃើញតារាមួយគូនេះតែងតែផ្អែមល្ហែម  ហើយបណ្ដើរគ្នាទៅណាមកណាគ្រប់ទីកន្លែង ។
កាលពីថ្មីៗ នេះនៅក្នុងគណនីអុីស្តាក្រាមរបស់អ្នកទាំង២ បានឲ្យដឹងថា ពួកគេកំពុងតែទៅកម្សាន្តនៅខេត្តព្រះសីហនុ រួមទាំងបង្ហោះរូបពាក្យអាវគូស្នេហ៍ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ អម្បាញ់មិញ លោកឆន សុវណ្ណារាជ ក៏បានបង្ហោះរូបលើគណនី Facebook ផ្ទាល់ខ្លួន រូបបញ្ចុកអាហារពេលព្រឹកគ្នា មើលទៅដូចជាគូស្នេហ៍ថ្មីថ្មោង រហូតហ្វេនសរសើរមិនផុតពីមាត់ថា៖ មួយគូនេះសមសែនសម។ ក្នុងនោះផងដែរ ឆន សុវណ្ណារាជ ក៏បានបង្ហើរសម្ដី ហាក់ដូចជាអ្នកទាំង ២ កំពុងតែចាប់ផ្ដើមបើកចិត្តទទួលគ្នា ដោយលោកបានសរសេរថា៖ “អរុណសួស្តីបាទ តើអ្នកញុំអាហារពេលព្រឹកហើយរឺនៅ?បើនៅ ? តោះមកញុំអាហារពេលព្រឹកជាមួយមនុស្សកំពុងរៀនយល់ពីគ្នាបានណា”
គួរបញ្ជាក់ផងដែរថា ក្នុងដំនើរកម្សាន្តមួយនេះ ត្រូវបានគេដឹងថា ជាការទៅសម្ដែងវីដេអូចម្រៀងដែលត្រៀមនឹងចេញ មានចំនងជើងថា “រៀនយល់ពីគ្នា” ដែលជាបទបន្តពីបទ ចង់ទៅៗ និងសុំទោសដែលទុកអូនចោល ផងដែរ៕






ប្រភព komsan.khmer

No comments:

Post a Comment

Recent Post