Latest News

Thursday, July 13, 2017

តារាម៉ូដែលថៃ ត្រូវបានចាប់ខ្លួន ក្រោយពេលចោទប្រកាន់ថា ជួញដូរផ្លូវភេទអនីតិជន




ថៃ៖ អតីតតារាម៉ូដែល Alisa Jaidee ត្រូវបានចោទប្រកាន់ជួញដូរមនុស្ស បន្ទាប់ពីនាងបានលក់ក្មេងស្រីអាយុ ១៦ឆ្នាំម្នាក់ឲ្យរួមភេទ តាមរយៈកម្មវិធី LINE ។ ម៉ូដែលថៃវ័យ ៣២ ឆ្នាំរូបនេះ បានប្រើកម្មវិធីផ្ញើររូបស្ត្រីវ័យក្មេងទៅប៉ូលីសហើយនាងអះអាងថាជាស្រីពេស្យា។ តាមប្រភពបានឲ្យដឹងថា នាងត្រូវបានចាប់ខ្លួនបន្ទាប់ពីបានមកដល់អាកាសយានដ្ឋាន Suvarnabumi នៅទីក្រុងបាងកកកាលពីថ្ងៃអង្គារ ទី០៤ កន្លងទៅនេះ ។
ជាក់ស្ដែងជាធម្មតា ក្នុងប្រទេសថៃមនុស្សដែលអាចរកស៊ីផ្លូវភេទបានគឺមានអាយុ១៨ឆ្នាំ ប៉ុន្តែ Jaidee បានរៀបចំឱ្យក្មេងស្រីមិនទាន់គ្រប់អាយុទៅរួមភេទនៅសណ្ឋាគារមួយជាមួយនឹងប៉ូលីសក្នុងតម្លៃ ១៥,០០០បាត (ប្រមាណ ៤៤២ $) ។ ប៉ូលីសបាននិយាយថា៖ នាងចង់ចែកប្រាក់ដោយរក្សា 8.000 បាត (ប្រហែល ២៣៦ $) សម្រាប់ខ្លួននាងផ្ទាល់ និងសម្រាប់ក្មេងម្នាក់នេះ ៧០០០បាត ($២០៦.២៥) ។ ខណៈពេលដែលនៅក្នុងការឃុំឃាំង Jaidee គឺមិនបានសហការជាមួយប៉ូលីសទាល់តែសោះ ថែមទាំងព្យាយាមលាក់ទូរស័ព្ទ ដោយបានធ្វើពុតជាឈឺ ហើយចូលទៅកាន់បន្ទប់ទឹក នេះបើយោងតាមអនុប្រធានបុគ្គលិកឧត្តមសេនីយ៍ Suntiyit Tavorn ។ យោងតាមការស៊ើប សរបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា នាងពិតជាមានពាក់ព័ន្ធក្នុងរឿងក្ដីមួយនេះ ហើយត្រូវចោទប្រកាន់ពីបទជួញដូរផ្លូវភេទអនីតិជន ដើម្បីទទួលបានប្រាក់​ និងប្រយោជន៍ផ្សេងទៀត។ គួរឲ្យដឹងផងដែរថា Jaidee ក៏ជាតារាថតអាក្រាត សម្រាប់ការបោះពុម្ភផ្សាយផ្សេងទៀតនៅក្នុងតំបន់អាស៊ី និងសម្តែងក្នុងកម្មវិធីអនឡាញ និងការឃោសនាផ្សេងៗ ផងដែរ៕​




ប្រភព៖ komsan.khmernotes

No comments:

Post a Comment

Recent Post