Latest News

Thursday, June 22, 2017

អ្នកនាង យុគ ចិន្តា នឹងប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗ ដើម្បីលើកគំរោងទិញផ្ទះនេះជូនក្រុមគ្រួសារ លោក អ៊ិត សេដ្ឋា


គ្រាន់តែលឺដំណឹងថា លោក អ៊ិត សេដ្ឋា ទទួលមរណៈភាពភ្លាម អ្នកនាង យុគ ចិន្តា ដែលដៃគូពិធីករទូរទស្សន៍ដ៏រាប់សិបឆ្នាំជាមួយលោក អ៊ិត សេដ្ឋា បានរៀបចំធ្វើពិធីបុណ្យ​ឧទ្ទិស​កុសល​ដល់​វិញ្ញាណ​ក្ខន្ធ​របស់លោកភ្លាមទាំងរូបអ្នកនាងនៅបរទេស ហើយកាលពីសប្តាហ៍មុន អ្នកនាង យុគ ចិន្តា បានត្រលប់មកពីបរទេសវិញភ្លាម សំដៅទៅជួបក្រុមគ្រួសាររបស់លោក អ៊ិត សេដ្ឋា តែម្តង ដើម្បីទៅសួរសុខទុក្ខ និងនាំយកបច្ច័យប្រមូលបានពីសប្បុរសជនមកជូនក្រុមគ្រួសារលោក អ៊ិត សេដ្ឋា ភ្លាម។

ហើយកាលពីពេលថ្មីៗនេះ អ្នកនាង យុគ ចិន្តា បានទៅជួបក្រុមគ្រួសាររបស់លោក អ៊ិត សេដ្ឋា ម្តងទៀត ដើម្បីទៅសួរសុខទុក្ខក្រុមគ្រួសារ និងអុជធូបគោរពវិញ្ញាណក្ខ័ន ហើយអ្នកនាង បានឲ្យដឹងថា អ្នកនាងនឹងរៀបផែនប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗ ដើម្បីរៀបគំរោងទិញផ្ទះជូនក្រុមគ្រួសាររបស់លោក អ៊ិត សេដ្ឋា។ អ្នកនាងបានសរសេរនៅលើបណ្តាញសង្គមដូច្នេះថា “ឆ្លៀតពេលវេលាពីការងារដ៏មមាញឹកជាច្រើន នាងខ្ញុំក៏លៃលកពេលវេលាមកសាកសួរសុខទុកដល់ក្រុមគ្រួសារបង អុិត សេដ្ឋា នឹងអុជធូបគោរពវិញ្ញាណក្ខ័នជូនដល់គាត់ ហើយ ថ្ងៃនេះផងដែរនាងខ្ញុំក៏បាននាំអ្នកម្តាយនឹងកូនស្រីរបស់គាត់ទៅមើលផ្ទះមួយល្វែងដែលជាក្តីប្រាថ្នារបស់គាត់មុនពេលចែកឋានទៅ គាត់ចង់បានផ្ទះសំរាប់អោយកូនៗនឹងអ្នកម្តាយបានរស់នៅ ហើយបន្ទាប់ពីអ្នកម្តាយនឹងកូនៗពេញចិត្តផ្ទះមួយល្វែងនេះហើយ នាងខ្ញុំនឹងមានផែនកាប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃបណ្តាញទូរទស្សន៌សុីធីអុិនលើគំរោងនៃការទិញផ្ទះនេះដើម្បីប្រគល់ជូនពួកគាត់ នាងខ្ញុំនឹងជំរាបជូនពត៌មានបន្តរបន្ទាប់ទៀតនៅពេលក្រោយ …”















ប្រភព komsan.khmer-note

No comments:

Post a Comment

Recent Post